លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ទទួលជួប ឯកឧត្តម វៀង ទុយបៀន


កាលពីព្រឹកថ្ងៃទី​៤​ ខែតុលា​ ឆ្នាំ២០១៧​ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:​ លោកជំទាវ​រដ្ឋមន្រ្តី​ ភឿង​ សកុណា​ បានទទួលជួប​ ឯកឧត្តម​ វៀង​ ទុយបៀន​ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌​ កីឡា​ និងទេសចរណ៍​ នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម​ ក្នុងឱកាសដែលឯកឧត្តម​បានអញ្ជើញ​មកធ្វើទស្សនកិច្ចផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា​ ដើម្បីអបអរសាទរខួបលើកទី៥០​ នៃទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ។