ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកម៉ាឡៃ


ព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកម៉ាឡៃ និងអាងទឹកអូរខៃដន ខេត្តបន្ទាយមានជ័យ ។