មន្រ្តីរាជការត្រូវបំពេញតាមតួនាទីនិងភារកិច្ចរបស់ខ្លួនអោយមានតម្លាភាពនិងទទួលបានប្រសិទ្ធភាពខ្ពស់


កំពង់ឆ្នាំងៈលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី០២ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនៈភាពការងារប្រចាំខែកញ្ញាឆ្នាំ២០១៧និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដោមានការចូលរួមពីអនុប្រធានមន្ទីរថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរនិងការិយាល័យក្រុង ស្រុក ក្នុងខេត្តផងដែរ។

លោកបានកោតសរសើរដល់មន្រ្តីទាំងអស់ដែលសំរេចបានលទ្ធផលល្អបានតាមផែនការសកម្មភាពរបស់មន្ទីរនិងបន្តជំរុញសកម្មភាពការងារដែលជាភារកិច្ចរបស់ខ្លួននិងបន្តទប់ស្កាត់អោយបាននូវបទល្មើសផ្សេងៗដែលស្ថិតក្នុងភារកិច្ចរបស់ ខ្លួនទទួលខុសត្រូវ និង បញ្ហាសំខាន់បំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕