កំពង់ឆ្នាំងៈឯកឧត្តមជួន ជ័យសត្យាអគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថាៈចលនាប្រឡងប្រណាំងទីក្រុងស្អាតក្នុងគោលបំណងលើកកំពស់សោភ័ណភាពនិង


នៅថ្ងៃទី ០៤ និងទី ០៥ ខែតុលា ឆ្នាំ ២០១៧ លោក ថេង តារា អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឺក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីធ្វើការចុះត្រួតពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលក្នងតំបន់អាងទឹកស្ទឹងមោង-ដូនទ្រី ។
តាមការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារ សង្កេតឃើញថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ ២០១៧ នេះ បរិមាណទឹកភ្លៀងដែលទទួលបានមានចំនួន ១.០៩១,៧៣ មីល្លីម៉ែត្រ ច្រើនជាងឆ្នាំ ២០១៦ បើធៀបទៅនឹងរយៈពេលដូចគ្នា ដែលបរិមាណទឹកភ្លៀងមានត្រឹមតែ ៧៨២,១០ មីល្លីម៉ែត្រ តែប៉ុណ្ណោះ ហើយបរិមាណទឹកភ្លៀងប្រចាំឆ្នាំ ២០១៦ មានចំនួនសរុប ១.០៩៤,៧២ មីល្លីម៉ែត្រ ។
ចំពោះស្ថានភាពទឹកជំនន់ គឺពុំមានអ្វីគួរឱ្យកត់សំគាល់នោះទេ ហើយភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ដែលជាស្ថានភាពមួយល្អប្រសើរ សម្រាប់ការងារបង្កបង្កើនផលបស់ប្រជាកសិករ ។ តែទោះជាយ៉ាងណាក៏ដោយ របាយទឹកភ្លៀងមិនបានរាយប៉ាយគ្រប់ទីកន្លែងនោះទេ ជាក់ស្តែងតំបន់មួយចំនួន បានជួបប្រទះនូវការខ្វះខាតទឹក ជាពិសេសប្រព័ន្ធព្រែកជីក និងប្រឡាយប៉ូ ។
– សំណង់ទ្វារទឹកបាសាក់ ទ្វាទឹកមួយត្រូវបានបើកដើម្បីផ្តល់ទឹកមកខាងក្រោមអាង ហើយទឹកនៅក្នុងអាងមានកំពស់ ៤,៥ ម៉ែត្រ ។
– ប្រព័ន្ធព្រែកជីក ទឹកបានហូរលើទ្វារទឹក និងសំណង់បង្ហៀ កំពស់ ០,៣ ម៉ែត្រ និងហូរចូលតាមប្រឡាយមេព្រែកជីក ដើម្បីជួយដល់ការស្រោចស្រពក្នុងប្រព័ន្ធនេះ។ នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះស្ថិតនៅក្នុងដំណាក់កាលសាងសង់ប្រឡាយរងនៅឡើយ ដែលធ្វើអោយទឹកមិនអាចហូរចូលទៅកាន់ផ្ទៃដីស្រោចស្រពបានទេ ហើយម្យ៉ាងវិញទៀតដោយមានការស្នើសុំអោយមានការបើកទឹកតាមប្រឡាយរង របស់ប្រជាកសិករដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតទឹក មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការអន្តរាគមន៍កាយបើកមុខទឹក ដើម្បីបង្វែរពីប្រឡាយមេ ចូលទៅប្រឡាយរង ទៅជួយប្រជាកសិករ តាមការស្នើសុំរបស់ពួកគាត់
– ប្រព័ន្ធប្រឡាយប៉ូ នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅឡើយ ដែលធ្វើអោយទឹកមិនអាចហូរចូលទៅកាន់ផ្ទៃដីស្រោចស្រពបានទេ ជាហេតុធ្វើអោយផ្ទៃដីមួយចំនួនជួបប្រទះនៅកង្វះខាតទឹក ។ ម្យ៉ាងទៀតដោយមានការស្នើសុំពីប្រជាកសិករដែលត្រូវការទឹក ក្រុមការងារបានធ្វើការសហការជាមួយក្រុមហ៊ុនសាងសង់ ដើម្បីបង្វែរទឹកពីស្ទឹង និងជីកប្រឡាយនាំទឹកបណ្ដោះអាសន្នប្រវែងប្រមាណ ១ គ.ម ដើម្បីនាំទឹកទៅកាន់ផ្ទៃដីស្រោចស្រពរបស់ពួកគាត់ ៕