ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំខែកញ្ញា ឆ្នាំ២០១៧


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានរតនាគារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើ៖
១. ត្រួតពិនិត្យការងាររបស់រតនាគារទូទាំងប្រទេស ដែលបានអនុវត្តក្នុងខែសីហា ឆ្នាំ២០១៧
២. លើកទិសដៅសម្រាប់ការអនុវត្តការងារក្នុងខែតុលា ឆ្នាំ២០១៧
៣. ដោះស្រាយបញ្ហាប្រឈមនានា ដែលរតនាគារទូទាំងប្រទេសជួបប្រទះ។