ឯកឧត្តម គួច ចំរើន និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ដល់កុមារកំព្រា នៅណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម


ក្នុងការយកចិត្តទុកដាក់អំពីសុខទុក្ខ ចំពោះ ក្មួយៗកុមារកំព្រា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ដល់កុមារកំព្រា នៅណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០១៧ នេះ ។
ស្ថិតក្នុងឱកាស នៃការជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រារ នេះដែរ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ក៏បានរៀបចំនូវអង្ករចំនួន ១តោន មី ២០កេស កាតាប និងសម្ភារៈសិក្សា ព្រមទាំង ថវិកាសម្រាប់ក្មួយៗ ម្នាក់ៗ ២ម៉ឺនរៀល និងម៉ែដោះ ម្នាក់ៗថវិកា ៥ម៉ឺនរៀល ផងដែរ៕
(ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៧ )