ក្រុមការងារចុះជួយភូមិនគរក្រៅ សង្កាត់គោកចក បានរៀបចំរំដោះទឹក ដែលលិចផ្ទះ និងសាលាបឋមសិក្សានគរក្រៅ


រសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារចុះជួយភូមិនគរក្រៅ សង្កាត់គោកចក ដឹកនាំដោយ លោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាល មន្ត្រីទីចាត់ការរដ្ឋបាល លោក ទិត ឌីរ៉ា ជំទប់ទី២ លោក ពត សំណាង សមាជិកក្រុមប្រឹក្សាសង្កាត់គោកចក និងអនុប្រធានភូមិ ជំនួយការភូមិនគរក្រៅ និងបងប្អូនប្រជាពលរដ្ឋភូមិនគរក្រៅ បានរៀបចំរំដោះទឹក ដែលលិចផ្ទះ និងសាលាបឋមសិក្សានគរក្រៅ។
លោក ស៊ុន ចំណាន បានបញ្ជាក់ថា៖ ក្រុមការងារចុះមកមើលទឹកជំនន់នេះ តាមការណែនាំរបស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត លោក លី សំរិទ្ធ ប្រធានក្រុមការងារចុះជួយសង្កាត់គោកចក ឲ្យចុះត្រួតពិនិត្យទឹកជំនន់នៅតាមមូលដ្ឋាន និងការលំបាកនានារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារខេត្ត បានផ្តល់លូចំនួន ១៥លូ សម្រាប់ដាក់តាមមុខផ្ទះ និងឆ្លងកាត់ថ្នល់ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង។