សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក ជំទាវ សៅ ទីហេងសំរិន ដង្ហែអង្គកឋិនទាន វេរប្រគេនព្រះសង្ឃ ដែលចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធ សីមា វត្ត “គីរីសុវណ្ណា រាមហៅ វត្តថ្កូវ”


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ជំទាវ សៅ ទីហេងសំរិនព្រមទាំង បុត្រ-ឯកឧត្តមវងសូត្រនិងលោក ជំទាវហេង ពៅ ព្រមទាំងថ្នាក់ដឹក នាំមន្ត្រីរាជការនៃក្រសួងសង្គម កិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារ-គណៈអភិបាលខេត្តត្បូងឃ្មុំ មន្ទីរជំនាញជុំ វិញខេត្ត ព្រមទាំងមន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងព្រះសង្ឃ គណៈកម្មការ អាចារ្យនិងពុទ្ធបរិស័ទជីត ឆ្ងាយចំណុះជើងវត្ត”គីរីសុវណ្ណារាម ហៅវត្តថ្កូវ”ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មូលមតិគ្នាដោយឯកច្ឆ័ន្ទនិងសទ្ធាជ្រះថ្លា ផ្តួចផ្តើមធ្វើបុណ្យកឋិនទាន ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃ ដែលចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធ សីមា វត្ត “គីរីសុវណ្ណា រាមហៅ វត្តថ្កូវ”ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ។

បច្ឆ័យដែលប្រមូលបានពី អង្គកឋិនទាននឹងយកទៅប្រើប្រាស់ក្នុងការកសាងសមិទ្ធផល ក្នុងវត្តពិសេសការកសាងមហាកុដិ១ខ្នង កម្ពស់២ជាន់ ទំហំ៨គុណនឹង១០ម៉ែត្រនៅក្នុងវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះដែលត្រូវចំណាយក្នុងការសាងសង់អស់ថវិកា៥ម៉ឺនដុល្លារអាមេរិករួមនឹងសម្ភារះមួយចំនួនទៀតទុកសម្រាប់ព្រះសង្ឃបានប្រើប្រាស់ផងដែរ ។

ជាមួយគ្នានេះដែរសម្តេចប្រធានរដ្ឋសភា និងលោកជំទាវក៏បានប្រគេនបច្ច័យដល់វត្ត ចំនួន៧ផ្សេងទៀតក្នុងស្រុកពញាក្រែកនេះរួមមាន វត្តអង្កែង វត្តសន្ទៃទី២ វត្តត្រពាំងព្រីង វត្តត្តពាំងផ្លុង វត្តត្រចខោ វត្តស្ទឹងតូចនិងវត្តក្បាលដំរីដោយក្នុងវត្តនីមួយៗសម្តេចអគ្គមហាពញាចក្រី ហេងសំរិន និងលោកជំទាវសៅទី ហេងសំរិនប្រគេនបច្ឆ័យចំនួន១០លានរៀលរួមនឹងត្រៃយ៌ធំ មួយ។