ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម ឃួងស្រេង ដឹកនាំមន្រ្តីជំនាញចុះវាស់វែងទីតាំងដីវិវាទរបស់ប្រជាពលរដ្ឋ៩គ្រួសារ


នៅថ្ងៃទី ១២ ខែតុលា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំមន្រ្តីជំនាញចុះវាស់វែងទីតាំងដីវិវាទរបស់ប្រជាពលរដ្ឋ៩គ្រួសារ ក្រុមហ៊ុន សួរកំណើន ឈ្មោះ ឆយ ដុកស៊ីត និងក្រុមហ៊ុន វើលដ៍ស៊ីធី ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីកំណត់និយាមការទីតាំងវិវាទ ជាមូលដ្ឋានក្នុងការពិនិត្យ និងរកដំណោះស្រាយបញ្ចប់ករណីវិវាទខាងលើ។