អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកនៅតំបន់សាលាក្ដីខ្មែរក្រហម


ក្រោយពី​បាន​បញ្ចប់​កម្មវិធីផ្សព្វផ្សា​យសេចក្ដី​ប្រកាស​កំណត់​តំបន់​ធ្វើ​ការ​វិនិច្ឆ័យ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​បងប្អូន​សហគមន៍​វិមាន​ទ្រូង​(សហគមន៍​នគរថ្មី​) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បាន​ចុះពិនិត្យស្ថានភាពទឹកនៅតំបន់សាលាក្ដីខ្មែរក្រហមតាម​បណ្ដោយ​ផ្លូវជាតិលេខ៤​។​ ឯកឧត្តម​ក៏​បាន​ជំរុញអោយក្រុម​ការងារ​​ធ្វើ​អោយ​លឿន​ទាន់​សភាពការណ៍​​ ដោយបាន​អោយ​គ្រឿង​ចក្រ​បន្តស្ដារ​ប្រឡាយនៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៤​ ដើម្បី​បើកមុខទឹក​បង្ហូរទឹក​ចេញ​ពី​តំបន់​សាលា​ក្ដី​ខ្មែរ​ក្រហម​ និង​សម្រួល​ចរាចរ​ណ៍​ឆ្លង​កាត់​តំបន់​នោះ​​ផងដែរ​។