អភិបាលស្រុកកោះសូទិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យសម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័


នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ លោកផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន អមដំណើរដោយកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យសម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ចំនួន១ភូមិនៅភូមិដំណាក់ព្រីងកើតឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែរមានប្រជាពលរដ្ឋចូលរួមចំនួន២ភូមិ គឺភូមិដំណាក់ព្រីងលិច និងភូមិដំណាក់ព្រីងកើតចំនួន ២២០នាក់ ស្រី ៩៥ នាក់ នៅបរិវេណវត្តដំណាក់ព្រីង ឃុំមហាលាភ ។