ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០៣ គ្រឿង ដើម្បីចុះប្រតិបត្តិការជួយស្តារប្រឡាយដោះទឹកអមសងខាងផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ សម្រាប់ត្រៀមរំដោះជំនន់ទឹកភ្លៀងដែលតែងតែជនលិចនៅតំបន់សាលាក្តីខ្មែរក្រហម ។