ឯកឧត្តម សួស គង់ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងនៅតាមបណ្តោយផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង


នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោង ដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ (នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម) គឺ ៖ – បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន ០១ខ្សែ ប្រវែង ៥០.០០០ម ទទឹងខ្នងលើ ០៧ម កម្រាស់ ០,២ម សាងសង់លូមូល ៧១កន្លែង លូប្រអប់ ២០កន្លែង ស្ពានបេតុង ០១កន្លែង ប្រវែង ១៨ម ទទឹង ០៧ម ស្ថិតនៅតាមបណ្តោយផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ – ប្រគល់-ទទួល ១០០% លើការស្ថាបនាផ្លូវក្រាលក្រួសក្រហម ឬដីល្បាយកំទេចថ្មភ្នំ ចំនួន ០១ខ្សែ ប្រវែង ៤១.០០០ម ទទឹងខ្នងលើ ០៧ម កម្រាស់ ០,២ម ស្ថិតនៅតាមបណ្តោយផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕