ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អនុញ្ញាតឲ្យអ្នកជំនួយការអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន China Contruction Third Engineering Bureau Group Co.,Ltd ចូលជួបសម្តែងការគួរសម


នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Li Haibing ជំនួយការអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន China Contruction Third Engineering Bureau Group Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការអនុវត្តគម្រោងកសិកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមា​និត​ចិន។