លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ ជាមួយបងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ


សេអ៊ូល៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េខាងត្បូង នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីមហាគ្រួសារខ្មែរ ជាមួយ បងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយបងប្អូនជាពលករខ្មែរ និស្សិតខ្មែរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅអចិន្ត្រៃយ៏លើទឹកដីនៃសាធារណរដ្ឋកូរ៉េ ។
ក្នុងឳកាសនេះ លោកបណ្ឌិតបានសាកសួរសុខទុក្ខបងប្អូនខ្មែរ និងបានចូលរួមដោះស្រាយនូវសំណូមពរមួយចំនួន របស់ បងប្អូនទាក់ទងនឹងការលំបាកនានាដែលបងប្អូនកំពុងជួបប្រទះ ។ លោកបណ្ឌិតក៏បានបញ្ជាក់ ប្រាប់បងប្អូនអំពីដំណឹង ល្អទាក់ទងនឹងការបង្កើនចំនួនពលករកម្ពុជា ២០ភាគរយ ក្នុងឆ្នាំ២០១៦នេះ ដើម្បីមកបំពេញការងារនៅ សាធារណរដ្ឋកូរ៉េពី សំណាក់រដ្ឋាភិបាលកូរ៉េ និងបានថ្លែងអំណរគុណបងប្អូនពលករ និស្សិត និងបងប្អូនខ្មែរទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា យ៉ាងល្អក្នុងការប្រាស្រ័យទាក់ទង បំពេញការងារ និងរស់នៅលើទឹកដីនេះដោយរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ជាតិ ដែលជាការបង្ហាញអោយសាសន៏ដទៃឃើញអំពីកិត្តិនាមជាតិខ្មែរពិតប្រាកដ ។
HUN MANETA 2-4-2016 (15)                                 HUN MANETA 2-4-2016 (2)
HUN MANETA 2-4-2016 (3)                              HUN MANETA 2-4-2016 (4)
HUN MANETA 2-4-2016 (5)                           HUN MANETA 2-4-2016 (6)
HUN MANETA 2-4-2016 (7)                          HUN MANETA 2-4-2016 (8)
HUN MANETA 2-4-2016 (9)                          HUN MANETA 2-4-2016 (10)
HUN MANETA 2-4-2016 (11)                        HUN MANETA 2-4-2016 (12)
HUN MANETA 2-4-2016 (13)                        HUN MANETA 2-4-2016 (14)