ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងក្រុមការងារ បានចុះចែកអំណោយដល់សមាជិកបក្សចាស់ជរា ទីទាល់ក្រ ចំនួន១០គ្រួសារ ស្ថិតនៅស្រុកពារាំង មាន០២ឃុំ គឺឃុំកំពង់អំពិល ភូមិកគរ និងឃុំរាប ភូមិពោសាបាង ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២៥Kg ទឹកត្រី១យួរ ទឹកសុីអីវ១យួរ ត្រីខ១យួរ មី១កេះ និងថវិកា៤០,០០០រៀល។ បន្ទាប់ពីនោះ ឯកឧត្តម បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសកម្មយុវជនភូមិ ឃុំ ដើម្បីក្តាប់សភាពការណ៍ជាក់ស្តែងនៅក្នុងឃុំរាប និងបានឧបត្ថម្ភសកម្មជនក្នុងម្នាក់ៗ ១០,០០០រៀល។