មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានរៀបចំតំឡើងម៉ាស៊ីនបូមទឹកចល័តធុនមធ្យម


ព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ នេះ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានរៀបចំតំឡើងម៉ាស៊ីនបូមទឹកចល័តធុនមធ្យម ចំនួន ០២ គ្រឿង ដើម្បីបូមយកទឹកពីទន្លេសាប ទៅបំពេញអាងទឹកទំនប់ពោធិ៍តាត្រេះ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ សម្រាប់ទុកប្រើប្រាស់ក្នុងការងារបង្កបង្កើនផលដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនាពេលខាងមុខ ។ សូមជម្រាបផងដែរថា បច្ចុប្បន្នទឹកក្នុងអាងទឹកពោធិ៍តាត្រេះ មានប្រមាណ ៥០% ប៉ុណ្ណោះ ។