សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេច ប្រធានព្រឹទ្ធសភា បានថ្លែងអបអរសាទរ ចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។
សម្តេច ជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូត នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និង ប្រជាជនយើងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ព្រឹទ្ធសភា ក្រសួង ស្ថាប័ននានា និងរូបសម្តេចផ្ទាល់ បានត្រៀមធ្វើកិច្ចសហប្រតិ
បត្តិការ ជិតស្និទ្ធជាមួយលោកជំទាវ និង ស្ថានទូតបារាំង ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អ រវាងប្រទេស និងប្រជាជនយើងទាំង២ ក៌ដូចជាស្ថាប័ននីតិប្បញ្ញត្តិយើងទាំង២ផងដែរ … ។
សម្តេច ប្រធានព្រឹទ្ធសភា ប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់លោកជំទាវ៕