សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ អូរដូនតា


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ អូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលរួមមាន ទំនប់អាងទឹកប្រវែង ១.០០០ ម ប្រឡាយមេប្រវែង ២.៨៨០ ម សំណង់ដោះទឹកទ្វារ៦ ចំនួន ០១កន្លែង សំណង់ស្ទាក់ទឹកទ្វារ៦ ​ក្នុងអូរ ០១កន្លែង និងសំណង់សិល្បការគ្រប់ប្រភេទសរុបចំនួន ១៤កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រាំង ចំនួន ២៥០ ហត ស្រែវស្សា ១.០៦៣ ហត និងដំណាំរួមផ្សំ ១៥០ ហត ។