លោក ឡុង ប៊ុន្នី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ឡុង ប៊ុន្នី ប្រចាំមណ្ឌលព្រៃវែង ប្រកាសដាក់លិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ឡុង ប៊ុន្នី សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺបានធ្វើភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងបើកឱកាសឲ្យសមាជិកបក្សសង្គ្រោះជាតិចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងតំណាងរាស្រ្ត ចៅសង្កាត់ មេឃុំ ឬជំទប់ ឬជំទប់ ឬសមាជិករបស់គណបក្សសង្គ្រោះជាតិ។