ឯកឧត្តម ស្វាយ សំអ៊ាង ជម្រុញដល់មេឃុំ ឫចៅសង្កាត់ ត្រូវបន្តការយកចិត្តទុកដាក់បំរើសេវាសាធារណៈ


មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជម្រុញដល់មេឃុំ ឫចៅសង្កាត់ ត្រូវបន្តការយកចិត្តទុកដាក់បំរើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសំណូមពរ ដើម្បីធ្វើយ៉ាងណាអោយបានលឿន រហ័ស និងមានប្រសិទ្ធភាព ការលើកឡើងនេះក្នុងពិធីបើកការដ្ឋានសាងសង់សាលាសង្កាត់ ចំនួន ពីរ គឺសាសាសង្កាត់សុខដុម និងសាលាសង្កាត់ស្ពាន មានជ័យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៧។