ឯកឧត្តម ម៉ី លីហួត ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានាក្នុងខេត្តឧត្តរមានជ័យ


ថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម ម៉ី លីហួត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានាក្នុងខេត្តឧត្តរមានជ័យ ដើម្បីមានវិធានការប្រមូល និងវេចខ្ចប់ទឹកទុកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលដំណាំស្រូវចុងរដូវវស្សា និងស្រូវប្រាំង នាពេលខាងមុខ ។