សមាជិកក្រុមប្រឹក្សាបក្សសង្គ្រោះជាតិខេត្តតាកែវបានសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ) ៖ សមាជិកក្រុមប្រឹក្សាបក្សសង្គ្រោះជាតិខេត្តតាកែវបានសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នេះបើតាមលិខិតរបស់លោក ចាន់ ចយ នៅស្រុកបាទី។

សមាជិកក្រុមប្រឹក្សាបក្សសង្រ្គោះជាតិរូបនេះបានបញ្ជាក់ថា ក្រោយពីបានឃើញពីសកម្មភាពផ្ទុយឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រទេសបែងចែកជាពីរដូចដែលលោក កឹម សុខា បានធ្វើកន្លងមក ធ្វើឲ្យលោកខកបំណង ហើយពិសេសគឺមេដឹកនាំគណបក្សនេះ មិនមានគោលជំឈរ ចង់ផ្ដួលរំលំ រាជរដ្ឋាភិបាលភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លិខិតរបស់លោកបានបញ្ជាក់ថា លោកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានមូលដ្ឋានរឹងមាំ និងគោលជំឈររឹងមាំ ក្នុងការកសាងប្រទេសជាតិ។

សូមជម្រាបថា ក្រោយពីសម្ដេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថាប្រសិនបើមន្រ្តីគណបក្សសង្រ្គោះជាតិណាមួយដែលចង់ចូលរួម រួមរស់ក្នុងជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខណៈដែលគណបក្សសង្រ្គោះជាតិ អាចនឹងរំលាយចោនៅពេលដ៏ខ្លីខាងមុខនេះ សម្ដេចនឹងទទួលដើម្បីរួមគ្នាកសាងប្រទេសឲ្យមានសុខសន្តិភាពបន្តទៅទៀត៕