អភិបាលខណ្ឌប្ញស្សីកែវ ចុះចែកសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ សរុបចំនួន ៧១ គ្រួសារ


ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី អធិការរងនគរបាលខណ្ឌ នគរបាលជំនាញផ្នែកស្ថិតិ និង មន្ត្រីសង្កាត់ បានចុះចែកសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ សរុបចំនួន ៧១ គ្រួសារ ក្នុងនោះ សៀវភៅស្នាក់នៅ ចំនួន ៥៥ គ្រួសារ និងអត្តសញ្ញាណប័ណ្ណ ចំនួន ១៦ គ្រួសារ ។បន្ទាប់មក វេលាម៉ោង ០៩ និង ៤៥ នាទី នាថ្ងៃដដែលនោះ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ បានដឹកនាំ លោកអភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីជំនាញ សហការជាមួយ មន្ត្រីសាលារាជធានីភ្នំពេញ អង្គភាពជំនាញពាក់ព័ន្ធ និងក្រុមហ៊ុន OCIC បន្តទៅពិនិត្យមើល ការសាងសង់រោង សម្រាប់រៀបចំពិធីបើកការដ្ឋានស្ថាបនាស្ពានបាឡេ និងស្ពានបេតុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ដែលនឹងត្រូវប្រាព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ។