រដ្ឋសភាអនុម័តគាំទ្រការផ្លាស់ប្តូរគណរដ្ឋមន្ត្រីថ្មី


Pali 05 04 16 2 copy

     រដ្ឋ​សភា​បាន​អនុ​ម័ត​ការ​ស្នើ​ផ្លាស់​ប្តូរ​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​មួយ​ចំនួន ​ក្នុង​កិច្ច​ប្រ​ជុំ​នៅ​ព្រឹក​មិញ​នេះ ជា​មួយ​ការ​អនុ​ម័ត​ ៧០​សម្លេង​លើ​ ១០៧​សម្លេង​ ។ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន ​ប្រធាន​រដ្ឋ​សភា​… និង​ប្រ​មុខ​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន​ សែន បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​រក​ការ​អនុ​ម័ត​សមាស​ភាព​គណ​រដ្ឋ​មន្ត្រី ថ្មី​នេះ​ផង​ដែរ​ ។

     សូម​ជំរាប​ថា ​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​ គឺ​ត្រូវ​ការ​សម្លេង ​៥០​ភាគ​រយ​បូក​មួយ​តែ​ប៉ុណ្ណោះ​ ដែល​ស្មើ​នឹង​ការ​រក​សម្លេង​គាំទ្រ​ចំនួន​ ៦៧​នាក់​ ក្នុង​រដ្ឋ​សភា​… គ្រា​ដែល​សម្លេង​សមា​ជិក​សភា​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ មាន​ចំនួន ​៦៨​សម្លេង​ទៅ​ហើយ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អនុ​ម័ត​គាំ​ទ្រ​ការ​ផ្លាស់​ប្តូរ​គណៈ​រដ្ឋ​មន្ត្រី​នេះ មាន​ចំនួន ​៧០​សម្លេង​ បាន​គាំទ្រ មាន​ន័យ​ថា​ ២​សម្លេង​ទៀត គឺ​ជា​សម្លេង​បាន​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ ​បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​រារាំង​សមា​ជិក​មិន​ឱ្យ​បោះ​ឆ្នោត​គាំ​ទ្រ​ ការ​ស្នើ​របស់​គណ​បក្ស​ប្រ​ជា​ជន​ក៏​ដោយ​ ។ សមាស​ភាព​នៃ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថា​ប័ន​ព្រឹទ្ធ​សភា​ ដើម្បី​ស្វែង​រក​ការ​យល់​ព្រម​បន្ថែម​ទៀត​ ។

Pali 05 04 16 3 copy

Pali 05 04 16 4 copy

Pali 05 04 16 5 copy