រដ្ឋមន្រ្តីត្រូវបំពេញការងារឲ្យត្រូវតាមតួនាទីភារកិច្ចនិងច្បាប់


សម្តេច​តេ​ជោ ហ៊ុន​ សែន នា​យករ​ដ្ឋម​ន្រ្តី នៃ​កម្ពុជា បាន​ថ្លែង​ថា សម្តេ​ចមិន​ដែ​លបំពា​ន​ការងា​រ​រដ្ឋម​ន្រ្តី​ណា​មួយ​ទេ ការ​លូកដៃ​របស់​សម្តេច ក៏​ដោយ​សារ​តែរដ្ឋ​មន្រ្តីទាំងនោះ​មិ​នបានធ្វើ​ការងា​រ​តាម​តួនាទី និ​ងច្បាប់​ដែ​ល​បាន​កំណ​ត់។
សម្តេ ​ចតេ​ជោ ថ្លែង​ដូច្នេះ​នៅក្នុងឱ​កាសអញ្ជើញ​សម្ពោធដា​ក់ឲ្យប្រើ​ប្រាស់ជា​ផ្លូវការ​នូ ​វអគារ​រដ្ឋបា​លសាលា​រាជធានីភ្នំ​ពេញនា​ព្រឹកថ្ងៃទី​០៥ ខែមេសា​ ឆ្នាំ២​០១៦​នេះ។
ការលើ​ក​ឡើងរ​បស់​សម្តេចនាយករដ្ឋមន្រ្តី បានធ្វើ​ឡើងឆ្លើយត​បទៅនឹ​ង​ការលើក​ឡើង​​មួយ​ចំនួ​ន​ថា សម្តេ​ច តែង​តែប្រ​មូល​យកអំ​ណា​ចទៅ​គ្រប់​គ្រងដោ​យខ្លួន​ឯង។
 
ស​ ម្តេច​តេ​ជោ ក៏​បាន​ថ្លែង​ថា សម្តេ​ចមិន​ដែលបំ​ពាន​ការងារ​ដ្ឋមន្រ្តី​ទេ សុំ​តែរដ្ឋ​មន្រ្តី​​ធ្វើ​ឲ្យបាន​ត្រឹម​​​ត្រូវ ទៅ​តាម​តួនា​ទី និង​ភារ​កិច្ច ដើម្បី​បម្រើ​ផល​ប្រយោ​ជន៍​ជាតិ និង​ប្រជា​ជន។ ស​ម្តេច​តេ​ជោ​នាយករ​ដ្ឋមន្រ្តី ​ក៏បានប​ញ្ជាក់ទៀ​តថា ​សម្តេច​ កំពុង​តែ​ជំរុ​ញ​ឲ្យ​រដ្ឋមន្រ្តី ក៏ដូច​ជាមន្រ្តី​រប​ស់​រាជ​រ​ដ្ឋាភិបាល​អនុវត្តឲ្យបាន​ត្រឹមត្រូវទៅតា​មច្បាប់៕​
HUN SEN A 5-4-2016 (3)                                  HUN SEN A 5-4-2016 (1)
HUN SEN A 5-4-2016 (2)