ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ញើញចូលរួមក្នុងពិធីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី១៧


កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧ នៅទីក្រុង Nay Pyi taw នៃប្រទេស មីយ៉ាន់ម៉ា មាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី១៧ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាប្រធានផ្លាស់វេន រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន បានអញ្ញើញចូលរួមក្នុងពិធីនោះ ហើយបានផ្ទេរការដឹកនាំជូនដល់ឯកឧត្តមបណ្ឌិត Myo Thein Gyi រដ្ឋមន្ត្រីក្រសួងអប់រំ នៃប្រទេសមីយ៉ាន់ ។
កិច្ចប្រជុំមានខ្លឹមសារដូចខាងក្រោម ៖
-ពិនិត្យមើលវឌ្ឍនភាពការងារផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(STI) ដែលបានអនុវត្តកន្លងមក -ការពិភាក្សា ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពផ្នែក STI-ការបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន-ការគៀងគររកជំនួយពីដៃគូអភិវឌ្ឍ-ពង្រីកកិច្ចសហប្រតិបត្តិការផ្នែក STI តាមរយៈកម្មវិធីផ្លាស់ប្តូរមន្ត្រីវ័យក្មេង ជាមួយប្រទេស ចិន ជប៉ុន កូរ៉េ និង ជាមួយដៃគូអភិវឌ្ឍ-រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាទាំងអស់ បានឯកភាពពង្រឹងការគាំទ្របន្ថែម ក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យមអាស៊ានឲ្យកាន់តែរឹងមាំ និងស្វែងរកជំនួយពីដៃគូនានា -បានអនុម័តនូវផែនការសកម្មភាព ស្តីអំពី STI-បានឯកភាពគាំទ្រលើសេចក្តីប្រកាសអាស៊ាន ស្តីពីនវានុវត្តន៍ ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន ពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំកំពូល នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ ២០១៧ ខាងមុខនេះ ។