ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែងត្រូវបន្តចុះជួបប្រជាពលរដ្ឋដើម្បីក្តាប់សំណូមដែលជាតម្រូវការចាំបាច់របស់ពួកគាត់ធ្វើការដោះស្រាយអោយបានទាន់ពេលវេលា


កំពង់ឆ្នាំងៈឯកឧត្តមត្រាំអ៊ីតឹកសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជននិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងនិងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបានជំរុញអោយក្រុមការងារគ្រប់លំដាប់ចុះជួបបងប្អូនប្រជាពលរដ្ឋដោះស្រាយសំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដើម្បីឱ្យពួកគាត់បន្តគាំទ្រនិងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នានៅឆ្នាំ២០១៨ខាងមុខនេះទាំងព្រឹទ្ធសភានិងរដ្ឋ
សភា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសអោយទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ឯកឧត្តមត្រាំអ៊ីវតឹក បានជំរុញបែបនេះនាព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំងនិងសំរួលភារកិច្ចក្រុមការងារចុះជួយស្រុកកំពង់លែងនិងឃុំចំនួន៣គឺឃុំត្រងិល,ឃុំផ្លូវទូកនិងឃុំពោធិ៍ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីក្រុមការងារថ្នាក់កណ្តលខេត្តស្រុកឃុំសរុបចំនួន១៦៥នាក់។

ឯកឧត្តមត្រាំ អ៊ីវតឹកក៏បានផ្តាំផ្ញើដល់ក្រុមការងារនិង ក្រុមប្រឹក្សាឃុំទាំងអស់របស់គណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះទៅ គឺត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមឃុំ ឲ្យកាន់តែបានល្អប្រសើរជាងមុន។ ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន។
ឯកឧត្តមបណ្ឌិតចេងញ៉ាន់ក្រុមការងារថ្នាក់ខេត្តនិងជាអនុប្រធានការងារចុះជួយស្រុកកំពង់លែងបានសេចក្តីសម្រេចតែងតាំងនិងកែសំរួលសមាសភាពក្រុមការងារក្រុមការងារថ្នាក់កណ្តាលនិងស្រុកចុះជួយស្រុកកំពង់លែងចំនួន៥រូបនិងសេចក្តីសម្រេចតែងតាំងនិងសំរួលភារកិច្ចក្រុមការងារចុះជួយស្រុកកំពង់លែងនិងឃុំចំនួន៣គឺឃុំត្រងិល,ឃុំផ្លូវទូកនិងឃុំពោធិ៍ស្រុកកំពង់លែង។
ចុងបញ្ចប់ឯកឧត្តមត្រាំ អ៊ីវតឹកក៏បានប្រគល់សេចក្តីសម្រេចដល់ក្រុមការងារទើបតែងតាំងថ្មីនិងប្រគល់សំភារៈដល់ឃុំផ្លូវទូកមានអាយកូមចំនួន៨គ្រឿង,តុចំនួន១គ្រឿង,កៅវិលចំនួន១គ្រឿងកៅអីជ័រចំនួន២០គ្រឿង,ទូឯកសារចំនួន១គ្រឿង,កាមេរ៉ាកាណុងចំនួន១គ្រឿងនិងជើងកាមេរ៉ាចំនួន១គ្រឿងផងដែរ៕