ឯកឧត្ដម កែន សត្ថា អញ្ជើញមកពិនិត្យការដាក់បង្គោលភ្លើង


ខេត្តកែប៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញមកពិនិត្យការដាក់បង្គោលភ្លើង បំភ្លឺផ្លូវបន្ថែមដោយប្រើពន្លឺថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីបំភ្លឺផ្លូវ លម្អសោភ័ណភាព និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍នៅពេលយប់ ស្ថិតនៅខាងត្បូងរង្វង់មូលសេះស៕