ឯកឧត្តម ឃួង ស្រេង ជួបប្រជុំជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាជំរុញការជួសជុលមហាវិថីសហព័ន្ធរុស្ស៉ី និងផ្លូវជាតិលេខ ៤


ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាជំរុញការជួសជុលមហាវិថីសហព័ន្ធរុស្ស៉ី និងផ្លូវជាតិលេខ ៤ ឱ្យបានឆាប់រហ័ស។ កិច្ចប្រជុំបានសម្រេចបែងចែកការទទួលខុសត្រូវ ដោយកំណត់ទីតាំងចាប់ពីស្តុបផ្លូវកប់ស្រូវមកមហាវិថីសហព័ន្ធរុស្ស៉ី ជាការដោះស្រាយរបស់រដ្ឋបាលរាជធានីភ្នំពេញ រីឯកំណាត់ផ្លូវជាតិលេខ ៤ ចាប់ពីស្តុបផ្លូវកប់ស្រូវទៅព្រំប្រទល់ខេត្តកណ្ដាល ជាការដោះស្រាយរបស់ក្រសួងសាធារណការ។
ការបែងចែកការទទួលខុសត្រូវនេះ នឹងធ្វើឱ្យការជួសជុលផ្លូវកាន់តែឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ៕