កិច្ចប្រជុំ ស្ដីពី ការត្រៀមរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ (១២+២)


រាជធានី​ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ NIE បាន​រៀបចំកិច្ច​ប្រជុំ ​ស្ដីពី ការ​ត្រៀម​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន បង្រៀន​នៅ​អនុវិទ្យាល័យ(១២+២) ក្រោម​អធិបតីភាព ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។
ការ​ប្រឡង​ជ្រើសរើស គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន បង្រៀន​ថ្នាក់​អនុវិទ្យាល័យ(១២+២) ចំនួន៦០០នាក់ សម័យ​ប្រឡង៖ ២៧ តុលា ២០១៧ នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​រយៈ​ពេល​ពីរ​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខ នៅ​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ទាំង​៦។
សូម​ជម្រាប​ថា ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នៅ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ រាជធានី​ភ្នំពេញ ហ៊ុន សែន​ខេត្ត​កណ្ដាល កំពង់ចាម បាត់ដំបង ព្រៃវែង និង​តាកែវ។ ដោយឡែក​បេក្ខជន ដែល​ជ្រើសរើស​មុខ​វិជ្ជា​ឯកទេស ភាសា​បារាំង-គណិតវិទ្យា ភាសា​បារាំង-រូបវិទ្យា ភាសា​បារាំង-ជីវវិទ្យា ក្សេត្រសាស្ត្រ-បសុ​វប្បកម្ម និង​រោងជាង-អគ្គិសនី នឹង​ត្រូវ​ប្រឡង​នៅ​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ រាជធានី​ភ្នំពេញ៕