នៅល្ងាចថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមអភិបាលក្រុង Zhongshang ខេត្តក្វាងទុង បានរៀបចំពិធីជប់លៀងអាហារពេលល្ងាច ស្វាគមន៏យ៉ាងកក់ក្តៅបំផុត ជូនចំពោះគណប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តមកឹម រ័ត្នវិសិដ្ឋ ប្រកបដោយភាពស្និទ្ឋស្នាល មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ៕