ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះពិនិត្យសកម្មភាពធ្វើផ្លូចំការចិនទី២ថ្មី ចំនួន១ខ្សែ ដែលស្ថិតក្នុងភូមិ ២ សង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ដមឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ លោកម៉ៅ ប៊ុនថា ចៅសង្កាត់ និង​ ក្រុមប្រឹក្សា ប្រធាន.អនុប្រធានភូមិ២ បានចុះពិនិត្យសកម្មភាពធ្វើផ្លូវចំការចិនទី២ថ្មី១ខ្សែទៀត ដែលស្ថិតក្នងភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ។
ដោយផ្លូវនេះនៅពេលរដូវវស្សាទឹកលិចមិនអាចធ្វើដំណើរបាន ពីថ្ងៃនេះតទៅប្រជាពលរដ្ឋបានធ្វើដំណើរលែងលំបាកដូចមុនទៀតហើយ ។
និង​បានបន្តទៅពិនិត្យ ផ្លូវបេតុងក្រោមប៉ាស្ទ័រ ដោយរៀបចំដាក់ប្រព័ន្ធលូដើម្បីបង្ហូរទឹក រួចបន្តបូមបញ្ចូលស្រះក្នុងវត្តចាស់​ ដែលស្ថិតក្នុងភូមិ ១សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ។