អភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររបស់ឯកឧត្តម ម៉ៅ ធនិន ទៅចូលរួមរំលែកទុក្ខគ្រួសារសព


អភិបាលក្រុងពោធិ៍សាត់ លោក ចាប នាង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បាននាំយកសម្ភាររួមមាន អង្ករ និងថវិកា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ទៅចូលរួមរំលែកទុក្ខគ្រួសារសព ២ផ្សេងគ្នា៖

១-សពឧបាសិកា ហែម យ៉ាន់ អាយុ៩០ឆ្នាំ នៅភូមិជុំរុំសៀមសង្កាត់លលកស ក្រុងពោធិ៍សាត់។
២-សពឧបាសិកា កែវ ឌីន អាយុ៧៣ឆ្នាំ នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។