ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ជួយបូមទឹកភ្លៀងដែលស្ទះនៅក្នុងប្រព័ន្ធលូ


ដោយមានសំណើពីសាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានរៀបចំតម្លើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីជួយបូមទឹកភ្លៀងដែលស្ទះនៅក្នុងប្រព័ន្ធលូតំបន់រដ្ឋបាលសាលាខេត្ត ។