មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះអនុវត្តការងារកែលំអ ប្រព័ន្ធធារាសាស្ត្រ រហាលសឹង្ហ


មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ រហាលសឹង្ហ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ដែលរួមមាន ៖ ទំនប់អាងទឹក ប្រវែង ២.១៣៤ ម និងសំណង់ទ្វារទឹក ៣ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ២០១ ហត និងប្រាំ ២០ ហត ។