ឯកឧត្ដម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាល នឹងធ្វើបាឋកថា ស្ដីពី(ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា )


នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូរាំងឪ បានអញ្ជើញសំណេះសំណាល នឹងធ្វើបាឋកថា ស្ដីពី(ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា )ជូនយុវជន ទូទាំងខេត្តត្បូងឃ្មុំ មកពីយុវជនក្រុង/ស្រុក និងអង្គភាពជុំខេត្ត ក្នុងនោះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លី ឡេង អភិបាខេត្ត ឯកឧត្ដមប្រធានក្រុមប្រឹក្សា អភិបាលរងខេត្ត និងឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរយ៉ាងច្រើនកុះករ ។