ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអាវរងារទៅផ្តល់ជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងការពារបូរណភាពទឹក ដី ព្រំដែនកម្ពុជា ថៃ


ខេត្តបាត់ដំបង: រសៀលថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអាវរងារសម្តេចទាំងពីរ ទៅផ្តល់ជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងការពារបូរណភាពទឹក ដី ព្រំដែនកម្ពុជា ថៃ ទិសទី៣ យោធភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៥២៣ ៕