សុខាភិបាលសម្ពោធមជ្ឈមណ្ឌពិសោធន៍តម្លៃជាង ៤លានដុល្លារ


Health Centre 07 04 16 2 copy

     អគារ​មជ្ឈ​មណ្ឌល​ជាតិ​ពិសោធន៍​សុខា​ភិបាល​តម្លៃ ៤.១០៥.០០០ ដុល្លារ​អាម៉េរិក ត្រូវ​បាន​ដាក់​សម្ភោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ ២០១៦ ។ អគារ​មន្ទីរ​ពិសោធន៍​ថ្មី​នេះ មាន​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា រាជ​ធានី​ភ្នំពេញ ។

     ពិធី​សម្ភោធ​អាគារ​ថ្មី បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល ឯកឧត្តម​វេជ្ជ​បណ្ឌិត ម៉ម ប៊ុន​ហេង ដោយ​មាន​ការ​ចូល​រួម​ពី​ភារធារី​នៃ​ស្ថាន ឯកអគ្គ​រដ្ឋទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា លោក Simon Fellow… នាយក​មជ្ឈ​មណ្ឌ​ជាតិ​ពិសោធន៍​សុខា​ភិបាល លោក ទេព កីឡា…មន្រ្តី​ពាក់​ព័ន្ធ និង​និស្សិត​ប្រមាណ​ជាង ១០០​នាក់​ទៀត ។

     ឯកឧត្តម​រដ្ឋ​មន្រ្តី ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា អគារ​មន្ទីរ​ពិសោធន៍​ថ្មី​នេះ មាន​កម្រិត​ស្តង់​ដា​អន្តរជាតិ ឆ្លើយ​តប​ទៅ​នឹង​កម្ពុជា​ដែល​ត្រូវ​ការ​មន្ទីរ​ពិសោធន៍ ត្រួត​ពិនិត្យ​គុណ​ភាព​ឱសថ និង​អនាម័យ​ចំណី​អាហារ ជា​មួយ​នឹង​ការ​បំពាក់​នូវ​ឧប​ករណ៍​មាន​គុណ​ភាព​ខ្ពស់​ផង​ដែរ ។

     ឯកឧត្តម​រដ្ឋ​មន្រ្តី ម៉ម ប៊ុន​ហេង បាន​មាន​ប្រសាសន៍​ថា អគារ​ថ្មី​ដែល​បំពាក់​ដោយ​ឧបក​រណ៍​សំភារៈ​ទំនើប​នេះ នឹង​ជួយ​លើក​កម្ពស់​គុណ​ភាព និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ពិនិត្យ​គុណ​ភាព​ឱសថ អនាម័យ​ចំណី​អាហារ​កាន់​តែ​ប្រសើរ​ថែម​ទៀត ដែល​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​វិស័យ​សុខា​ភិបាល ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្​ឋាភិ​បាល​កម្ពុជា​។

Health Centre 07 04 16 3 copy

Health Centre 07 04 16 4 copy

Health Centre 07 04 16 6 copy