ក្រសួងធនធានទឹក និងឧតុនិយមធ្វើការជួសជុលតួទំនប់អាងទឹកលើ ក្នុងខេត្តឧត្តរមានជ័យ


តួទំនប់អាងទឹក លើ ស្ថិតក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរងការខូចខាតដោយទឹកជំនន់នាពេលកន្លងមក ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមធ្វើការជួសជុលឡើងវិញរួចរាល់ជាស្ថាពរហើយ ។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេសរបស់ក្រសួង កំពុងបន្តដំណើរសាងសង់សំណង់ទ្វារទឹក ០១ កន្លែងទៀត នៅលើតួទំនប់ ។