អភិបាលខេត្តកំពង់ឆ្នាំងជួបសំណេះសំណាលនិងជូនដំណើរទូកនិងចែកស្បៀងអាហារដល់កីឡាករអុំទូក១.៤៦៧នាក់ត្រៀមចូលរួមក្នុងពីធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញ


កំពង់ឆ្នាំង៖ ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ទៅកាន់កីឡាករអុំទូកចំនួន ១.៤៦៧នាក់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះថាៈកីឡាករទាំងអស់ត្រូវរក្សាសាមគ្គីផ្ទៃក្នុងជាតិអោយបានល្អកុំមានការប្រទូសសារាយគ្នាពីខេត្តមួយ ទៅខេត្តមួយក្នុងពេលអុំទូក ទោះអុំទូកឈ្នះឬចាញ់គឺសូមអោយមានសេចក្តីសុខទាំងអស់គ្នាត្រឡប់មកមូលដ្ឋានវិញ ។

ឯកឧត្តម បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល និងជូនដំណេីរកីឡាករអុំទូកទៅប្រកួតនៅភ្នំពេញនិងចែកអំណោយជាស្បៀងអាហារជូនកីឡាករអុំទូកទាំងអស់ នៅក្នុងវត្តកំពង់ត្រឡាចក្រោម ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវកែច័ន្ទមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងលោកជំទាវដោកសុទ្ធាប្រធានក្រុមកប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអភិបាលក្រុងស្រុកនិងកីឡាករអុំទូកសរុប១៦៧៥នាក់។

ឯកឧត្តមបាន មានប្រសាសន៍បន្តទៀតថា៖ ក្នុងពេលទៅចូលរួមប្រណាំងទូកនៅក្នុងទីក្រុងភ្នំពេញ កីឡាករទាំអស់ ត្រូវគោរពវិន័យ និងអនុវត្តអោយបានល្អតាមការណែនាំ របស់គណៈកម្មការជាតិរៀបចំបុណ្យអុំទូក។ កីឡាករទាំងអស់ត្រូវតែថែទាំសុខភាពអោយបានល្អ ពេលមានបញ្ហាសុខភាពត្រូវទៅព្យាបាលជាមួយក្រុមគ្រូពេទ្យដែលប្រចាំការក្នុងពិធីបុណ្យអុំទូកអោយបានទាន់ពេលវេលា។ ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យល្អ និងបោសសំអាតទីកន្លែងស្នាក់នៅអោយបានស្អាត មុនពេលត្រឡប់មកមូលដ្ឋានវិញ ។

ឯកឧត្តមសៀត គឹមលៀងអភិបាលរងខេត្ត បានថ្លែងអោយដឹងថាៈអំណោយរបស់ក្រុមការងារថ្នាក់កណ្តាល ខេត្ត និងសប្បុរសជន ក្នុងពិធីនេះ មានអង្ករ មី ទឹកសុទ្ធ អាវយឺត មួក សារ៉ុង ប្រេងសាំងចែកដល់កីឡាករអុំទូកទាំង១.៤៦៧នាក់ ស្រី១៣២ សរុបទឹកប្រាក់ស្មើនិងជាង១០០លានរៀល សំរាប់ឧបត្ថម្ភដល់កីឡាករក្នុងពេលនេះ។

ឯកឧត្តមសៀត គឹមលៀងបានបញ្ជាក់អោយដឹងទៀតថាៈ ខេត្តកំពង់ឆ្នាំងមានទូកមួង និងទូកអុំសរុប ចំនួន២៨គ្រឿង និងកីឡាករចំនួន១.៤៦៧នាក់ ស្រី១៣២នាក់សំរាប់ចូលរួមប្រឡងប្រណាំងក្នុងបុណ្យអុំទូកខាងមុខនេះ។ នៅក្នុងពីធីនេះដែរ អាជ្ញាធរខេត្តក៏បានរៀបចំធ្វើការប្រឡងប្រណាំងអុំទូកមួង ចែវទូកទាំង២៨គ្រឿ ង សាកល្បង នៅក្នុងទន្លេមុខវត្តកំពង់ត្រឡាចក្រោម និងក៍បានចែកអំណោយដល់កីឡាករអុំទូកទាំងអ ស់គ្នាផងដែរ។