ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បើកកិច្ចប្រជុំចាត់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ


ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានប្រជុំចាត់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងផ្សព្វផ្សាយពីបច្ចុប្បន្នភាព នៃស្ថានការណ៍នយោបាយកម្ពុជា ជូនថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ កងកំលាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង-ស្រុក ទូទាំងខេត្ត ។