សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន គណៈប្រតិភូ គណ:កម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកផ្នែកច្បាប់ នីតិវិធីតុលាការ និងកិច្ចការសន្តិសុខ នៃរដ្ឋសភានីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តមឧត្តមនាវីឯក sithawat Wongsuwan ប្រធានគណ:កម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកផ្នែកច្បាប់ នីតិវិធីតុលាការ និងកិច្ចការសន្តិសុខ នៃរដ្ឋសភានីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម… ក្នុងឱកាសដែល ឯកឧត្តម និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។