ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់


នាវេលាម៉ោង១២:០០ថ្ងៃត្រង់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភោជនីដ្ឋានTobaz ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់គណៈប្រតិភូរដ្ឋសភានីតិប្បញ្ញត្តិជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក Sithawat Wongsuwan ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ទទួលបន្ទុកផ្នែកច្បាប់ នីតិវិធីតុលាការ និងកិច្ចការសន្តិសុខ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។