លោកជំទាវ បាន ស្រីមុំ ចុះទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍ ខេត្តដាឡាត់ សាធារណរដ្ឋសង្គមនិយមវៀតណាម


លោកជំទាវ បាន ស្រីមុំ រួមនឹងក្រុមការងារយុវជនខេត្តប៉ៃលិន និងសហការី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍ ខេត្តដាឡាត់ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តទេសចរណ៍ដ៏សំខាន់មួយ ដើម្បីឲ្យយុវជនទទួលបានចំណេះដឹងថ្មីៗសម្រាប់កែច្នៃឲ្យខេត្តប៉ៃលិន ប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល និងភាពទាក់ទាញទាំងភ្ញៀវជាតិ អន្តរជាតិ មកទស្សនាចរខេត្តប៉ៃលិន ឲ្យកាន់តែច្រើន នាថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្រៅពីទស្សនកិច្ចនៅប្រទេសវៀតណាមកន្លងមក លោកជំទាវ បាន ស្រីមុំ បានដឹកនាំក្រុមការងារយុវជនខេត្តប៉ៃលិន ធ្វើទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ និងស្វែងយល់ពីសក្តានុពលវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រថៃ ផងដែរ។