សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះ


នៅព្រឹកនេះបន្ទាប់ពីបានសំណេះសំណាល ជាមួយកម្មករ កម្មការនី នៅរោងចក្រតំបន់ចំការដូងជាងមួយមឺននាក់រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាដោយផ្ទាល់ដៃដល់កូនក្មួយស្ត្រីកម្មការនីមានផ្ទៃពោះ ចំនួន ៣៦៧នាក់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរក្មួយៗកម្មការនីជាម្តាយទាំងអស់មានសុខភាពល្អ និងសម្រាលកូនមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕