ខេត្តកំពង់ឆ្នាំងប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៦៤ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ថៃ្ង៩វិច្ឆិកាឆ្នាំ២០១៧


កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមីទ្ទិញ ដើម្បីរំលឹកខួបលើកទី៦៤ថ្ងៃបុណ្យឯករាជជាតិថ្ងៃ៩វិច្ឆិកា១៩៥៣ ថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៧។ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង ប្រជាពលរដ្ឋសរុប៧២០នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថា ខួបលើកទី៦៤ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៧ នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចដើម្បីទាមទា ឯករាជ្យជាតិអោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ជាតិអោយកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕