ប្រព័ន្ធធារាសាស្ត្រ បាធូ កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការកែលំអឡើងវិញ


ប្រព័ន្ធធារាសាស្ត្រ បាធូ ស្ថិតក្នុងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការកែលំអឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករ ។ ក្រោយកែលំអរួច ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងប្រមាណ ១១៥ ហិកតា ៕