ឯកឧត្តម សុខ ឥសាន ថា សំណើរ៤ចំណុចសំខាន់ៗ កូនស្រីសំណប់លោក កឹម សុខា ដាក់វិធានការណ៍ឲ្យមាន ការដោះលែងឳពុក គឺស្មើសូន្យ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅព្រឹកថ្ងៃទី១២ វិច្ឆិកានេះ បានអះអាងថា វិធានការណ៏សំខាន់ៗ ៤ ចំណុច របស់កូនស្រីសំណប់លោក កឹម សុខា បានដាក់ចេញដើម្បីឲ្យមានការដោះលែង ឳពុកនាង  នោះគឺលទ្ធផលស្មើសូន្យ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា បញ្ហាដែលកញ្ញា កឹម មនោវិទ្យាលើកឡើង ច្បាស់ជាមិនមានការចាប់អារម្មណ៏ និងយកចិត្តទុដាក់ពីអន្តរជាតិ និងពីអង្គប្រជុំAPEC  និងអង្គប្រជុំ សមាគមអាស៊ាន លើករណីឯកឧត្តម កឹម សុខា ឡើយ  ហេតុនេះសំណើររបស់កញ្ញា កឹម មនោវិទ្យា ទទួលបានលទ្ធផល ស្មើសូន្យ ។

ឯកឧត្តម បានធ្វើការពន្យល់ថា “កញ្ញា កឹម មនោវិទ្យា កូនស្រីសំណប់ចិត្តរបស់ឯឧ កឹម សុខា ដោយមានមនោសញ្ចេតនា ជ្រាលជ្រៅជាមួយឳពុកនាង  នាងបានដា់ក់វិធានការណ៏សំខាន់ៗ ៤ ចំណុចដើម្បីឲ្យមានការដោះលែង ឳពុកនាង៖

១-ឲ្យបរទេសដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីកម្ពុជា ។  ប៉ុន្តែការរិតត្បិតទិដ្ឋាការ លើមន្ត្រីសំខាន់ៗមួយចំនួន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មិនមែនមកពីរឿង ឯ.ឧ កឹម សុខា ទេ តែមកពីបញ្ហាផ្សេង ពាក់ព័ន្ធនឹងបញ្ហាពលរដ្ឋ អាមេរិកដើមកំណើតខ្មែរ ដែលត្រូវចាប់បញ្ជូនឲ្យ មករស់នៅកម្ពុជាវិញ បន្ទាប់ពីពួកគេបាន ប្រព្រឹត្តបទឧក្រឹដ្ឋនៅសរអា ។

២-ឲ្យដាក់ទ័ណ្ឌកម្មហិរញ្ញវត្ថុលើមន្ត្រីកម្ពុជា បញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅ បង្កកទ្រព្យសម្បត្តិ និងលុយកាក់នៅធនាគារ ។ ចង់ដាក់ម៉េ្តចបាន បើអត់មានទ្រព្យសម្បត្តិ និងប្រាក់នៅធនាគារផងនោះ ។

៣-មិនឲ្យទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ ២០១៨ ។ ការទទួលស្គាល់ ប្ញមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ពីជនបរទេស មិនសំខាន់ទេ ឲ្យតែប្រជាជនកម្ពុជា បានៅចុះឈ្មោះបោះឆ្នោត និងបានទៅបោះឆ្នោតព្រមទាំង ទទួលយកលទ្ធផលបោះឆ្នោត បានហើយ ។

និងទី៤-នៅក្នុងកិច្ចប្រជុំ APEC និងក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីល្លីពីន គ្មានការលើកយកបញ្ហាកម្ពុជា មកនិយាយទាល់តែសោះ ។អង្គប្រជុំបានផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគី ពាក់ព័ន្ធតែប៉ុណ្ណោះ“ ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា “បើចង់កុំឲ្យ ឯកឧត្តម កឹម សុខា មានទោស គឺ ៖ ១-កុំដាក់ខ្លួនធ្វើជាអាយ៉ងបរទេស ។ ២-កុំអនុវត្តផែនការរបស់បរទេសដាក់ឲ្យ ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា រំលោភលើការប្រកួត ប្រជែងតាមលទ្ធិប្រជាធិបតេយ្យ ឲ្យសោះ ។ ៣-កុំក្បត់ឆន្ទៈប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត ដូចមានក្នុងពាក្យសម្បត់ចំពោះព្រះភក្ត្រព្រះមហាក្សត្រ។ ៤-ធ្វើសកម្មភាពប្រកួតប្រជែង នយោបាយដោយស្មោះត្រង់ កុំលេងល្បិច ប្រើឧបាយកលទុច្ចរិត ។ និង៥-ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង ចំពោះខ្លួនឯង ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា  លក្ខណៈទាំង៥យ៉ាងនេះ អាចជួយ ឯឧ កឹម សុខា ឲ្យរួចផុតពីទុក្ខទោសបាន បើសិនជាអនុវត្តបានត្រឹមត្រូវ ។ ប៉ុន្តែ គួរឲ្យសោកស្តាយណាស់ ដែល ឯ.ឧ បានប្រព្រឹត្តខុសឆ្គងហួសទៅហើយ ងាកក្រោយមិនបាន ហើយកំពុងជាប់ពិរុទ្ធផ្លូវច្បាប់ទៀត មានតែសុខចិត្តទទួលតាម ទោសកំហុសជាក់ស្តែង ដែល ឯ.ឧ បានលាតត្រដាងច្បាស់ៗរួចហើយនោះទៅ គ្មានព្រឥន្ទ្រណាអាចជួយ ស្រោចស្រង់បានទេ មិនតែអត្តាហិ អត្តនោនាថោ ប៉ុណ្ណោះ ៕