សមាជិក សមាជិកាយុវជនថ្មីចំនួន២៥០នាក់ ត្រូវបានប្រកាសបញ្ចូលជាយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនជាផ្លូវការ


នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរ ប្រកាសបញ្ចូលជាសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាខេត្តចំនួន២៥០នាក់ ក្នុងភូមិចំនួន១៤ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
អង្គពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ សង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ សាខាបក្សភូមិ និងសកម្មជនយុវជន សរុបចំនួន ៣០៥នាក់ ។
លោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន ដោយឯកឧត្តមមានការនឹករលឹកចំពោះសមាជិក សមាជិការគណបក្សទាំងអស់ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្តម សូមជូនពរឲ្យសមាជិក សមាជិកាគណបក្សទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចដែលគណបក្សប្រគល់ជូន ។
លោកជំទាវ បានផ្តល់មតិ និងផ្តាំផ្ញើ ដល់សមាជិក សមាជិកាយុវជន ដែលប្រកាសទទួលស្គាល់ជាផ្លូវការនាពេលនេះ ក្នុងនាមយើងទាំងអស់គ្នា ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពិសេសប្អូនៗជាសកម្មជនយុវជនរបស់ គណបក្សចាស់ និងថ្មី ត្រូវចេះរួបរួមសាមគ្គីគ្នាជាមហាគ្រួសារគណបក្សប្រជាជនតែមួយ ត្រូវគោរព និងអនុវត្តនូវលក្ខន្តិក បទបញ្ជាផ្ទៃក្នុង គោលការណ៍ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពពន្យល់ ផ្សព្វផ្សាយ អូសទាញយុវជន យុវនារី ផ្សេងទៀត ឲ្យបានយល់ដឹង ពីគុណបំណាច់ដ៏ធំធេង ក្នុងការរក្សាសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ របស់គណបក្សប្រជាជនកម្ពុជា ពិសេសខេត្តប៉ៃលិន គឺដោយមានការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា បានបង្រួបបង្រួមជាតិខ្មែរតែមួយ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍យ៉ាងច្រើនមកដល់បច្ចុប្បន្ន ។ បំផុសដល់យុវជនដ៏ទៃទៀត ឲ្យចូលរួម និងគាំទ្រគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជៀសវាងកុំពួកគាត់ចាញ់ឧបាយកលបោកប្រាស់ និងការសន្យាខ្យល់របស់ ជនអគតិមួយចំនួន លោកជំទាវបានអំពាងនាវដល់យុវជន សមាជិក សមាជិកា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ឲ្យចូលរួមសកម្មភាពមនុស្សធម៌ និងបម្រើសេវាសាធារៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដោយស្មោះត្រង់ និងឥតលក្ខខ័ណ្ឌ ។
ហើយយើងជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាយុវជនគំរូល្អ ដោយមានឥរិយាបទល្អ មានសេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឫស្សីរបស់សង្គមជាតិយើង ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្ស ប្រជាជនកម្ពុជា ក្នុងកិច្ចការងារសង្គម ដើម្បីលើកស្ទួយកិត្យានុភាពជាតិ ជៀសឲ្យផុតពីគ្រឿងញៀន និងអំពើឧបាយមុខ ផ្សេងៗ ព្រមទាំងគោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោក ផងដែរ ។
ក្នុងឱកាសនេះដែល ឯកឧត្តម អ៊ី ឈាន បានចូលរួមឧបត្ថម្ភថវិកា ២លានរៀល ដល់គណបក្សសង្កាត់សម្រាប់អាហារសាមគ្គី ឧបត្ថម្ភដល់សាខាបក្សភូមិទូទាំងខេត្តចំនួន៧៩ភូមិ ក្នុងមួយភូមិៗ១០ម៉ឺនរៀល និងឧបត្ថម្ភដល់សមាជិក សមាជិកា ចំនួន ២៥០នាក់ ម្នាក់ៗ២ម៉ឺនរៀល ផងដែរ ។
Ban sreymom 9-4-2016 (1)                                          Ban sreymom 9-4-2016 (2)
Ban sreymom 9-4-2016 (3)                                         Ban sreymom 9-4-2016 (4)
Ban sreymom 9-4-2016 (5)                                        Ban sreymom 9-4-2016 (6)
Ban sreymom 9-4-2016 (7)                                          Ban sreymom 9-4-2016 (8)
Ban sreymom 9-4-2016 (9)                                       Ban sreymom 9-4-2016 (10)
Ban sreymom 9-4-2016 (11)                                    Ban sreymom 9-4-2016 (12)
Ban sreymom 9-4-2016 (13)